រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។ មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង! មនុស្សខ្វាក់អើយ ចូរបើកភ្នែក ហើយមើលឃើញទៅ! តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើង តើនរណាថ្លង់ដូចអ្នកនាំពាក្យ ដែលយើងចាត់ឲ្យមក? តើនរណាខ្វាក់ដូចអ្នកដែលយើង ស្រោចស្រង់ឡើងវិញ គឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់? អ្នកបានឃើញហេតុការណ៍ជាច្រើន តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។ ដោយព្រះអម្ចាស់សុចរិត ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ ព្រះអង្គបានថ្កុំថ្កើងរុងរឿង។ ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ ឲ្យពួកគេវិញដែរ។ ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់? តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺព្រះអម្ចាស់ដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធ មកលើស្រុកអ៊ីស្រាអែល ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង ឆេះរាលដាលគ្រប់ទិសទី។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះបីគេហិនហោចយ៉ាងនេះក្ដី ក៏គេពុំអើពើដែរ។
អាន អេសាយ 42
ស្ដាប់នូវ អេសាយ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 42:17-25
7 Days
What do we do when our dreams seem out of reach or even shattered? Having overcome abuse and trauma, as well as the heartbreak of a divorce, I have been faced with this question again and again. Whether you’re experiencing the devastation of tragedy or loss, or the frustration of a long season of waiting, the God-dream for your life is still alive! Friend, it’s time to dream again.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ