ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសម្ងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន! យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូច យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក ហើយឲ្យបឹងបួរីងហួតហែង។ យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។ រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។ មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង! មនុស្សខ្វាក់អើយ ចូរបើកភ្នែក ហើយមើលឃើញទៅ! តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើង តើនរណាថ្លង់ដូចអ្នកនាំពាក្យ ដែលយើងចាត់ឲ្យមក? តើនរណាខ្វាក់ដូចអ្នកដែលយើង ស្រោចស្រង់ឡើងវិញ គឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់? អ្នកបានឃើញហេតុការណ៍ជាច្រើន តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។ ដោយព្រះអម្ចាស់សុចរិត ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
អាន អេសាយ 42
ស្ដាប់នូវ អេសាយ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 42:14-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ