អេសាយ 40:3-5

អេសាយ 40:3-5 គខប

មាន​សំឡេង​មួយ​ស្រែក​ថា៖ «នៅ​វាល​រហោ‌ស្ថាន ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។