អេសាយ 40:3-5

អេសាយ 40:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖ «ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ»។

ចែក​រំលែក
អាន អេសាយ 40

អេសាយ 40:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​សំឡេង​មួយ​ស្រែក​ថា៖ «នៅ​វាល​រហោ‌ស្ថាន ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។

ចែក​រំលែក
អាន អេសាយ 40

អេសាយ 40:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​សំរាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។

ចែក​រំលែក
អាន អេសាយ 40

អេសាយ 40:3-5

អេសាយ 40:3-5 គខបអេសាយ 40:3-5 គខបអេសាយ 40:3-5 គខបអេសាយ 40:3-5 គខប