អេសាយ 28:1-3

អេសាយ 28:1-3 គខប

ក្រុង​សាម៉ារី ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក នៅ​រាជា‌ណាចក្រ​អេប្រាអ៊ីម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាប ដ៏​សម្បូណ៌​សប្បាយ​នេះ ប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាល របស់​ពួក​ប្រមឹក​ទាំង​នោះ។ ព្រះ‌អម្ចាស់​ចាត់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ឲ្យ​មក អ្នក​នោះ​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ចុះ​មក ឬ​ដូច​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ធ្វើ​ឲ្យ មាន​ទឹក​ជំនន់​យ៉ាង​ធំ។ ព្រះអង្គ​នឹង​ច្រាន​ក្រុង​នោះ​ឲ្យ​រលំ​ដល់​ដី។ ក្រុង​ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក​អេប្រាអ៊ីម នឹង​ត្រូវ​ខ្មាំង​ជាន់​ឈ្លី។