អេសាយ 28:1-3
អេសាយ 28:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលម្អដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ មើល៍ ព្រះអម្ចាស់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាច ដូចជាព្យុះព្រឹល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិចផែនដី។ ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹក ក្នុងពួកអេប្រាអិមដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង
អេសាយ 28:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។ ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ព្រះអង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។ ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីម នឹងត្រូវខ្មាំងជាន់ឈ្លី។
អេសាយ 28:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ មើល ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាចនៃដៃ ដូចជាព្យុះព្រិល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិច ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹក ក្នុងពួកអេប្រាអិម ដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង