ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសម្ងំលាក់ខ្លួន រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
អាន អេសាយ 26
ស្ដាប់នូវ អេសាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 26:19-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ