យើងបានឮសូរចម្រៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងព្រះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! មនុស្សម្នានៅលើផែនដីអើយ អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់ ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន! អ្នកដែលរត់គេចផុតពីការញ័ររន្ធត់ នឹងធ្លាក់ទៅក្នុងរណ្ដៅ អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។ ផែនដីប្រេះ ផែនដីបាក់បែក ផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង ឃ្លីងឃ្លោងដូចមនុស្សស្រវឹង ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយនៅផែនដីដែរ។ ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជម្រះពួកគេ។ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ របស់ព្រះអង្គ។
អាន អេសាយ 24
ស្ដាប់នូវ អេសាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 24:16-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ