ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។ ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ ពួកគេយំសោកស្ដាយអាហារដែល ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។ ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់ រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស ហិនហោចអស់ដែរ។ ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ ឲ្យមេដឹកនាំប្រជាជាតិនានា។ ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។ ហេតុនេះហើយបានជាយើងយំ ជាមួយអ្នកស្រុកយ៉ាស៊ើរ ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកភ្នែកស្រោចស្រព ហេសបូន និងអេឡាលេ ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ របស់អ្នករាល់គ្នាវិនាសហិនហោចអស់។ នៅតាមចម្ការដំណាំនោះ លែងមានឮសម្រែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។ ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។ គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
អាន អេសាយ 16
ស្ដាប់នូវ អេសាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 16:6-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ