អេសាយ 14:24-27

អេសាយ 14:24-27 គខប

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ដាច់‌អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេច​យ៉ាង​ណា ហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។ នេះ​ជា​ការ​ដែល​ព្រះអង្គ​បាន​សម្រេច​ធ្វើ ចំពោះ​ផែនដី​ទាំង​មូល ព្រះអង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារ ប្រជា‌ជាតិ​ទាំង​អស់។ បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​ទេ។