អេសាយ 14:24-27

អេសាយ 14:24-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ស្បថ​ថា៖ «ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​យើង​បាន​គិត​ហើយ ក៏​នឹង​សម្រេច​ដូច​ជា​យើង​បាន​កំណត់​ទុក គឺ​យើង​នឹង​បំបាក់​ទ័ព​ពួក​អាស‌ស៊ើរ ដែល​នៅ​ក្នុង​ស្រុក​របស់​យើង ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​យើង គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​រ​បស់​គេ​នឹង​បាត់​ចេញ​ពី​ស្មា។ នេះ​ហើយ​ជា​ការ​ដែល​បាន​សម្រេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើប្រជាជាតិ​ទាំង​អស់។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​សម្រេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​កែ​ប្រែ​បាន? ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹងបញ្ឈប់​បាន?

ចែក​រំលែក
អាន អេសាយ 14

អេសាយ 14:24-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ដាច់‌អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេច​យ៉ាង​ណា ហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។ នេះ​ជា​ការ​ដែល​ព្រះអង្គ​បាន​សម្រេច​ធ្វើ ចំពោះ​ផែនដី​ទាំង​មូល ព្រះអង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារ ប្រជា‌ជាតិ​ទាំង​អស់។ បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​ទេ។

ចែក​រំលែក
អាន អេសាយ 14

អេសាយ 14:24-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ថា ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាសស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ នេះ​ហើយ​ជា​ការ ដែល​បាន​សំរេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើ​នគរ​ទាំង​ពួង ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់‌រំលាង​បាន ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន។

ចែក​រំលែក
អាន អេសាយ 14