ចូរឈប់យកតង្វាយឥតបានការនេះ មកថ្វាយយើងទៅ! យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* ឬពិធីដ៏ឱឡារិក ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។ យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗ របស់អ្នករាល់គ្នាណាស់ ពិធីបុណ្យទាំងនេះធ្វើឲ្យយើងធុញទ្រាន់ ទ្រាំមិនបាន។ កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។ ចូរលាងសម្អាត និងជម្រះខ្លួន ឲ្យបានស្អាតបរិសុទ្ធ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ! ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌! ចូរណែនាំអ្នកដែលសង្កត់សង្កិនគេ ឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ! ចូររកយុត្តិធម៌ឲ្យក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយ! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តរឹងចចេស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន អេសាយ 1
ស្ដាប់នូវ អេសាយ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 1:13-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ