«ពីដើម យើងឃើញអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គម្រក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។ កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។ ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ យើងនឹងដកកូនទាំងនោះចេញពីពួកគេ មុនពេលវាធំពេញវ័យ។ កាលណាយើងចាកចេញពីពួកគេ ពួកគេពិតជាត្រូវវេទនាមិនខាន! យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹង ក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួល តែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួន ទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។ ព្រះអម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ តើត្រូវធ្វើទោសពួកគេរបៀបណា? គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។ «អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ លេចចេញមកយ៉ាងច្បាស់នៅគីលកាល់ គឺនៅទីនោះហើយដែលយើងចាប់ផ្ដើម ស្អប់ខ្ពើមពួកគេ។ ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ យើងនឹងដេញពួកគេចេញពី ដំណាក់របស់យើង។ យើងលែងស្រឡាញ់ពួកគេទៀតហើយ មេដឹកនាំទាំងប៉ុន្មានរបស់ពួកគេ សុទ្ធតែជាជនបះបោរ។ អេប្រាអ៊ីមត្រូវបណ្ដាសាហើយ ឫសរបស់ពួកគេក្រៀមស្ងួតអស់ ពួកគេពុំអាចបង្កើតផលបានឡើយ។ ប្រសិនបើពួកគេបង្កើតកូន នោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់ របស់ពួកគេបាត់បង់ជីវិត»។ ព្រះរបស់ខ្ញុំនឹងបោះបង់ចោលពួកគេ ព្រោះពួកគេមិនបានស្ដាប់តាមព្រះអង្គទេ។ ដូច្នេះ ពួកគេនឹងខ្ចាត់ព្រាត់ទៅនៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។
អាន ហូសេ 9
ស្ដាប់នូវ ហូសេ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 9:10-17
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ