ហូសេ 11:1-4

ហូសេ 11:1-4 គខប

«កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប។ យើងបាន​ហៅ​គេ​មក​យ៉ាង​ណា គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ប្រជា‌ជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា សែន​ព្រះ​បាល​ទាំង‌ឡាយ ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជា ចំពោះ​រូប​បដិមា។ យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ និង​បង្ហាត់​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរ តែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។ យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរ និង​ដោយ​ចិត្ត​ស្រឡាញ់។ យើង​បាន​ថ្នាក់‌ថ្នម​គេ ដូច​ឪពុក​លើក​កូន​មក​បី​ថើប ហើយ​យើង​ឱន​កាយ​បញ្ចុក​ចំណី​ដល់​គេ។