ហូសេ 1:1-2

ហូសេ 1:1-2 គខប

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។