ហូសេ 1:1-2

ហូសេ 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អូសៀស ព្រះ​បាទ​យ៉ូថាម ព្រះ​បាទ​អេហាស និង​ព្រះ​បាទ​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ក្នុង​គ្រា​ដែល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ កាល​ព្រះ‌យេហូវ៉ា​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហូសេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា»។

ចែក​រំលែក
អាន ហូសេ 1

ហូសេ 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។

ចែក​រំលែក
អាន ហូសេ 1

ហូសេ 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី នៅ​ក្នុង​រាជ្យ​អូសៀស យ៉ូថាម អេហាស នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ហើយ​ក្នុង​គ្រា​ដែល​យេរ៉ូ‌បោម ជា​កូន​យ៉ូអាស បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រាអែល កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​ផ្តើម​មាន​បន្ទូល ដោយ‌សារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង

ចែក​រំលែក
អាន ហូសេ 1