ហេប្រឺ 10:11-13

ហេប្រឺ 10:11-13 គខប

បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​ជា​ដាច់​ខាត។ រីឯ​ព្រះ‌គ្រិស្ត​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។