ហេប្រឺ 10:11-13
ហេប្រឺ 10:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សង្ឃគ្រប់រូបឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលៗ ម្ដងហើយម្ដងទៀត ដែលពុំអាចនឹងដកបាបបានឡើយ។ រីឯព្រះគ្រីស្ទវិញ ក្រោយពីទ្រង់បានថ្វាយយញ្ញបូជាតែមួយសម្រាប់អំពើបាបជារៀងរហូតរួចមក ព្រះអង្គក៏បានគង់ខាងស្តាំនៃព្រះ ទាំងរង់ចាំតាំងពីពេលនោះ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ ជាកំណល់កល់ព្រះបាទព្រះអង្គ។
ហេប្រឺ 10:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបជាដាច់ខាត។ រីឯព្រះគ្រិស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។
ហេប្រឺ 10:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់