ហេប្រឺ 1:10-12

ហេប្រឺ 1:10-12 គខប

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ​របស់ ព្រះអង្គ​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ តែ​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ ដូច​សម្លៀក‌បំពាក់ ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​មិន​ប្រែ‌ប្រួល​ឡើយ ហើយ​ព្រះ‌ជន្មាយុ​របស់​ព្រះអង្គ ក៏​មិន​ចេះ​អស់​ដែរ ។