ហេប្រឺ 1:10-12
ហេប្រឺ 1:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ របស់ទាំងនោះនឹងសាបសូន្យទៅ តែព្រះអង្គនៅតែដដែល របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ ព្រះអង្គនឹងមូររបស់ទាំងនោះដូចជាមូរអាវ ហើយរបស់ទាំងនោះក៏នឹងត្រូវផ្លាស់ប្តូរដូចសម្លៀកបំពាក់ តែព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មព្រះអង្គក៏មិនចេះផុតដែរ» ។
ហេប្រឺ 1:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។ ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ តែព្រះអង្គនៅស្ថិតស្ថេររហូត។ ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំ ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ ចំពោះព្រះអង្គវិញ ព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មាយុរបស់ព្រះអង្គ ក៏មិនចេះអស់ដែរ ។
ហេប្រឺ 1:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ ឯរបស់ទាំងនោះនឹងសាបសូន្យទៅ តែទ្រង់នឹងគង់នៅជាប់ដដែល របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ទ្រង់នឹងឆ្មូលទៅដូចជាអាវ ហើយរបស់ទាំងនោះក៏នឹងប្រែក្លាយទៅ តែទ្រង់នៅតែដដែល ព្រះជន្មទ្រង់មិនចេះផុតឡើយ»