ហាបាគូក 3:13-19

ហាបាគូក 3:13-19 គខប

ព្រះអង្គ​យាង​ចេញ​មក ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ និង​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក។ ព្រះអង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ ទាំង​អស់​គ្នា។ - សម្រាក ព្រះអង្គ​ប្រើ​ព្រួញ​របស់​ពួក​គេ ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ មក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។ ព្រះអង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះអង្គ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កម្រើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។ ដើម​ឧទុម្ពរ​លែង​ផ្កា ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ ដើម​អូលីវ​លែង​ផ្ដល់​ប្រេង ស្រែ​ចម្ការ​លែង​ផ្ដល់​ភោគ‌ផល​ជា​អាហារ លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លុប ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។ ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ ។