លោកុប្បត្តិ 7:1-5

លោកុប្បត្តិ 7:1-5 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។ ចូរ​នាំ​សត្វ​ប្រាំ‌ពីរ​គូ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធ មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។ ត្រូវ​នាំ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ​ប្រាំ‌ពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល ដ្បិត​ប្រាំ‌ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។ លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ