លោកុប្បត្តិ 50:15-21

លោកុប្បត្តិ 50:15-21 គខប

កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណ‌ភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សង‌សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។ ដូច្នេះ បងប្អូន​បាន​ឲ្យ​គេ​ជម្រាប​លោក​យ៉ូសែប​ដូច​ត​ទៅ៖ «មុន​នឹង​ទទួល​មរណ‌ភាព ឪពុក​យើង​បាន​ផ្ដាំ​ថា: ចូរ​កូនៗ​ប្រាប់​យ៉ូសែប​ថា “កូន​អើយ ចូរ​អត់‌ទោស​ឲ្យ​បងៗ​របស់​កូន ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ផង។ បងៗ​បាន​ធ្វើ​បាប​កូន​យ៉ាង​ខ្លាំង​មែន តែ​ឥឡូវ​នេះ សូម​កូន​មេត្តា​អត់‌ទោស​ឲ្យ​គេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដែល​ពុក​គោរព​នោះ​ផង​ទៅ!”»។ លោក​យ៉ូសែប​ឮ​ដូច្នេះ លោក​ក៏​យំ។ បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះ‌ជាម្ចាស់​ទេ! បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ‌ស្នាល។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ