លោកុប្បត្តិ 45:1-8

លោកុប្បត្តិ 45:1-8 គខប

ដោយ​លោក​យ៉ូសែប​ពុំ​អាច​ទប់​ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក លោក​ក៏​បញ្ជា​ឲ្យ​ពួក​គេ​ចេញ​ទៅ។ ពេល​លោក​យ៉ូសែប​បង្ហាញ​ឲ្យ​បងៗ​ស្គាល់​លោក​នោះ គ្មាន​អ្នក​ឯ​ទៀតៗ​នៅ​ជា​មួយ​ទេ។ លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន‌ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឮ​ដែរ។ លោក​មាន​ប្រសាសន៍​ទៅ​បងប្អូន​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប! តើ​ឪពុក​យើង​នៅ​រស់​ទេ​ឬ?»។ ប៉ុន្តែ បងប្អូន​របស់​លោក​រក​ឆ្លើយ​ពុំ​បាន​ទេ គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោក​នៅ​នឹង​មុខ​ដូច្នេះ។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។ ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។ មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ‌ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សម្រាប់​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ‌សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះអង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ