លោកុប្បត្តិ 37:8-10

លោកុប្បត្តិ 37:8-10 គខប

បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។ ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្ដង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្ដង​ទៀត​ដូច​ត​ទៅ គឺ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ»។ គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។