លោកុប្បត្តិ 3:2-6

លោកុប្បត្តិ 3:2-6 គខប

ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។ ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។ ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 3:2-6

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ លោកុប្បត្តិ 3:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។