ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។ ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ារករឿងនឹងពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកក៏ដាក់ឈ្មោះអណ្ដូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងលោក។ ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្ដងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។ លោករើជំរំពីទីនោះ ហើយជីកអណ្ដូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ លោកដាក់ឈ្មោះអណ្ដូងនោះថា “រេហូបូត” ដ្បិតលោកពោលថា «ឥឡូវនេះ ព្រះអម្ចាស់បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងស្រុកនេះ»។
អាន លោកុប្បត្តិ 26
ស្ដាប់នូវ លោកុប្បត្តិ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 26:19-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ