ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញ នៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅហើយ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ ខ្ញុំប្របាទនឹងទៅយកនំប៉័ងមួយដុំមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។ លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកនាងសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។ បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឲ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ ធ្វើម្ហូបជាបន្ទាន់។
អាន លោកុប្បត្តិ 18
ស្ដាប់នូវ លោកុប្បត្តិ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 18:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ