លោកុប្បត្តិ 12:10-13

លោកុប្បត្តិ 12:10-13 គខប

ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។ ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។ ហេតុ​នេះ ពេល​ជន‌ជាតិ​អេស៊ីប​ឃើញ​អូន​គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​ឲ្យ​នៅ​រស់។ ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយ‌សារ​តែ​អូន​ដែរ»។