លោកុប្បត្តិ 12:10-13

លោកុប្បត្តិ 12:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ស្រុក​កើត​មាន​អំណត់ ហើយ​លោក​អាប់‌រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​នៅ​ស្រុក​កាណាន​កើត​មាន​អំណត់​ខ្លាំង​ណាស់។ កាល​លោក​ហៀប​នឹង​ចូល​ទៅក្នុង​ស្រុក​អេស៊ីព្ទ លោកមាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ​ថា៖ «មើល៍! បង​ដឹង​ថា អូន​ជា​ស្ត្រីម្នាក់​ដែល​មាន​រូប​ស្រស់​ស្អាត ហើយ​ពេល​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​អូន នោះ​គេ​មុខ​ជាពោល​ថា "នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់"។ ពេល​នោះ គេ​នឹង​សម្លាប់​បង ហើយ​ទុក​អូន​ឲ្យ​រស់​នៅ។ ដូច្នេះ អូន​ត្រូវ​ប្រាប់​គេ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​ជា‌មួយ​បង​ដោយ​ព្រោះ​អូន ហើយ​ឲ្យ​បង​បាន​រួច​ជីវិត ដោយ‌សារ​អូន​ផង»។

លោកុប្បត្តិ 12:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។ ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។ ហេតុ​នេះ ពេល​ជន‌ជាតិ​អេស៊ីប​ឃើញ​អូន​គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​ឲ្យ​នៅ​រស់។ ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយ‌សារ​តែ​អូន​ដែរ»។

លោកុប្បត្តិ 12:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់ កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ កាល​ណា​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ឯង នោះ​ក្រែង​គេ​នឹង​និយាយ​ពី​ឯង​ថា​ជា​ប្រពន្ធ​អញ រួច​គេ​នឹង​សំឡាប់​អញ​ទៅ ហើយ​ទុក​ឯង​ឲ្យ​រស់​នៅ​វិញ ដូច្នេះ ចូរ​ឯង​ប្រាប់​គេ​ថា ឯង​ជា​ប្អូន​អញ​ទេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​នឹង​អញ​ដោយ​ព្រោះ​ឯង ហើយ​ឲ្យ​អញ​មាន​ជីវិត​រស់​នៅ​ដោយ‌សារ​ឯង​ផង។