លោកុប្បត្តិ 11:7-9
លោកុប្បត្តិ 11:7-9 គខប
ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។ ព្រះអម្ចាស់ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។

