លោកុប្បត្តិ 11:7-9 - Compare All Versions
លោកុប្បត្តិ 11:7-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ចូរយើងចុះទៅបំភាន់ភាសារបស់គេ ដើម្បីកុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ ដូច្នេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យគេបែកខ្ញែកគ្នា ចេញពីទីនោះទៅពាសពេញលើផែនដី ហើយគេក៏លែងសង់ទីក្រុងនោះទៅ។ ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថា "បាបិល" ព្រោះនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សទាំងអស់ ហើយធ្វើឲ្យគេបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដី។
លោកុប្បត្តិ 11:7-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។ ព្រះអម្ចាស់ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
លោកុប្បត្តិ 11:7-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត ដូច្នេះព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះ ព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះ ទៅគ្រប់លើផែនដី។