លោកុប្បត្តិ 10:8-12

លោកុប្បត្តិ 10:8-12 គខប

លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នីមរ៉ូដ​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។ គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។ មុន​ដំបូង គាត់​គ្រប់‌គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់‌ណេ​នៅ​ស្រុក​ស៊ី‌ណើរ។ បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​ដ៏​ធំ​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។