អេសេគាល 5:1-4

អេសេគាល 5:1-4 គខប

«កូន​មនុស្ស​អើយ ចូរ​យក​ដាវ​មួយ​យ៉ាង​មុត មក​ធ្វើ​កាំបិត​កោរ ហើយ​កោរ​សក់ និង​កោរ​ពុក​មាត់ ពុក​ចង្កា​របស់​អ្នក រួច​យក​ជញ្ជីង​មក​ថ្លឹង បែង​ចែក​ជា​ច្រើន​ចំណែក។ ចូរ​យក​មួយ​ភាគ​បី​ទៅ​ដុត​កណ្ដាល​ទីក្រុង នៅ​ពេល​ផុត​កំណត់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​នោះ ចូរ​យក​មួយ​ភាគ​បី​ទៀត​ទៅ​កាប់​នឹង​ដាវ​ជុំ‌វិញ​ទីក្រុង ហើយ​បាច​មួយ​ភាគ​បី​ឲ្យ​ប៉ើង​ទៅ​តាម​ខ្យល់។ យើង​នឹង​យក​ដាវ​ដេញ​វាយ​ពី​ក្រោយ។ ត្រូវ​យក​មួយ​ចំនួន​តូច​មក​ចង​នឹង​ជាយ​សម្លៀក‌បំពាក់​របស់​អ្នក។ បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល»។