អេសេគាល 37:1-3

អេសេគាល 37:1-3 គខប

ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាស‌ពេញ។ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ចុះ​ឡើង​ក្បែរ​ឆ្អឹង​ទាំង​នោះ។ ក្នុង​ជ្រលង​ភ្នំ​មាន​ឆ្អឹង​ច្រើន​ណាស់ ហើយ​សុទ្ធ​តែ​ស្ងួត​ហួត‌ហែង​ទាំង​អស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​ឆ្អឹង​ទាំង​នេះ​អាច​រស់​មក​ជា​មនុស្ស​វិញ​បាន​ឬ​ទេ?»។ ខ្ញុំ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់​មាន​តែ​ព្រះអង្គ​ទេ​ដែល​ជ្រាប»។