អេសេគាល 37:1-3

អេសេគាល 37:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ចុះ​នៅ​កណ្ដាល​ច្រក​ភ្នំ​មួយ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច។ ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដើរ​ក្បែរ​ឆ្អឹង​ទាំង​នោះ​នៅ​ព័ទ្ធ​ជុំ‌វិញ ខ្ញុំ​ក៏​ឃើញ​ថា នៅ​វាល​ច្រក​នោះ មាន​ឆ្អឹង​យ៉ាង​សន្ធឹក ហើយ​ស្ងួត‌ហែង​ណាស់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឆ្អឹង​ទាំង​នេះ​នឹង​រស់​ឡើង​បាន​ឬ?»។ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ»។

ចែក​រំលែក
អាន អេសេគាល 37

អេសេគាល 37:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាស‌ពេញ។ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ចុះ​ឡើង​ក្បែរ​ឆ្អឹង​ទាំង​នោះ។ ក្នុង​ជ្រលង​ភ្នំ​មាន​ឆ្អឹង​ច្រើន​ណាស់ ហើយ​សុទ្ធ​តែ​ស្ងួត​ហួត‌ហែង​ទាំង​អស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​ឆ្អឹង​ទាំង​នេះ​អាច​រស់​មក​ជា​មនុស្ស​វិញ​បាន​ឬ​ទេ?»។ ខ្ញុំ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់​មាន​តែ​ព្រះអង្គ​ទេ​ដែល​ជ្រាប»។

ចែក​រំលែក
អាន អេសេគាល 37