ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះវិញ្ញាណក៏យាងចូលមកគង់នៅក្នុងខ្ញុំធ្វើឲ្យខ្ញុំអាចក្រោកឈរឡើងបាន ហើយស្ដាប់ព្រះអង្គមានព្រះបន្ទូល។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកឲ្យទៅរកជនជាតិអ៊ីស្រាអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។ ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះបោរ- ពួកគេនឹងដឹងថា មានព្យាការីមួយរូបស្ថិតនៅក្នុងចំណោមពួកគេ។ រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។ កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឲ្យអ្នកនៅពេលនេះ»។ ពេលនោះ ខ្ញុំក្រឡេកមើលទៅ ឃើញដៃមួយកាន់ក្រាំងហុចមកឲ្យខ្ញុំ។ ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុង ទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។
អាន អេសេគាល 2
ស្ដាប់នូវ អេសេគាល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 2:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ