«កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យឬ? ចូរនាំពាក្យទៅប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រាអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការី យើងជាព្រះអម្ចាស់ យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។ ចម្លើយរបស់យើងនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែងក្លាយទាំងអស់គ្នា។ ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរវិលត្រឡប់មកវិញ ចូរលះបង់ព្រះក្លែងក្លាយ ហើយងាកចេញពីអំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រព្រឹត្ត! ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ងាកចេញឆ្ងាយពីយើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការីទស្សន៍ទាយ យើងដែលជាព្រះអម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើឲ្យអ្នកនោះក្លាយទៅជាគំរូអាក្រក់ និងជាមេរៀនសម្រាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជារាស្ត្ររបស់យើង។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
អាន អេសេគាល 14
ស្ដាប់នូវ អេសេគាល 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 14:3-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ