អេសេគាល 14:3-8

អេសេគាល 14:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​គេ ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​យើង​ឬ? ចូរ​អ្នក​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​អ្នក​ណា​នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ដែល​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ដូច្នេះ រួច​មក​រក​ហោរា នោះ​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ។ ដើម្បី​ឲ្យ​យើង​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​យើង​ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​រាល់​គ្នា​ចុះ ដ្បិត ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដែល​ញែក​ខ្លួន​ចេញ​ពី​យើង ហើយ​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​ដាក់​ហេតុ​ចំពប់​នៃ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ដូចេ្នះ រួច​នឹង​មក​រក​ហោរា ដើម្បី​សួរ​យើង​ពី​ដំណើរ​ខ្លួន នោះ​យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​យើង។ ហើយ​យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សម្គាល់ និង​ជា​ពាក្យ​ទំនៀម យើង​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

ចែក​រំលែក
អាន អេសេគាល 14

អេសេគាល 14:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​ឬ? ចូរ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​អ៊ីស្រា‌អែល អ្នក​ណា​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ឆ្លើយ​ទៅ​គេ​វិញ តាម​ចំនួន​ព្រះ​ក្លែងក្លាយ​ដែល​គេ​គោរព។ ចម្លើយ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ទាំង​អស់​គ្នា។ ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​ព្រះ​ក្លែងក្លាយ ហើយ​ងាក​ចេញ​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត! ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ងាក​ចេញ​ឆ្ងាយ​ពី​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី​ទស្សន៍‌ទាយ យើង​ដែល​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សម្រាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

ចែក​រំលែក
អាន អេសេគាល 14

អេសេគាល 14:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​ខ្លួន ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន​នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​អញ​ឬ​អី ចូរ​ឯង​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​អស់​អ្នក​ណា​នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ដែល​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ដូច្នេះ រួច​មក​រក​ហោរា នោះ​អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ ដើម្បី​ឲ្យ​អញ​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រាអែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​អញ ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​រាល់​គ្នា​ចុះ ដ្បិត ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដែល​ញែក​ខ្លួន​ចេញ​ពី​អញ ហើយ​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​ដាក់​ហេតុ​ចំពប់​នៃ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ដូច្នេះ រួច​នឹង​មក​រក​ហោរា ដើម្បី​សួរ​អញ​ពី​ដំណើរ​ខ្លួន នោះ​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​អញ ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សំគាល់ នឹង​ជា​ពាក្យ​ទំនៀម អញ​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

ចែក​រំលែក
អាន អេសេគាល 14