និក្ខមនំ 7:6-13

និក្ខមនំ 7:6-13 គខប

លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ទាំង​អស់។ នៅ​ពេល​លោក​ទាំង​ពីរ​ទៅ​គាល់​ព្រះចៅ​ផារ៉ោន​នោះ លោក​ម៉ូសេ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ លោក​អើរ៉ុន​មាន​អាយុ​ប៉ែត‌សិប​បី​ឆ្នាំ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាម‌ទារ​ឲ្យ​អ្នក​សម្តែង​បាដិ‌ហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។ ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​រឹង​ចចេស ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទេ។