និក្ខមនំ 5:21-23

និក្ខមនំ 5:21-23 គខប

ពួក​គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​ដាក់​ទោស​លោក​ទាំង​ពីរ​ចុះ! លោក​ទាំង​ពីរ​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ លោក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​ឲ្យ​ពួក​គេ​សម្លាប់​យើង»។ លោក​ម៉ូសេ​បែរ​ទៅ​រក​ព្រះ‌អម្ចាស់ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទូលបង្គំ​ឲ្យ​មក? តាំង​ពី​ទូលបង្គំ​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ​មក ស្ដេច​នោះ​បាន​ធ្វើ​បាប​ប្រជា‌ជន​នេះ តែ​ព្រះអង្គ​មិន​បាន​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​សោះ»។