និក្ខមនំ 5:21-23

និក្ខមនំ 5:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។ លោក​ម៉ូសេ​ត្រឡប់​ទៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ចាត់​ទូល‌បង្គំ​ឲ្យ​មក? ដ្បិត​តាំង​ពី​ទូល‌បង្គំ​ចូល​ទៅ​ជួប​ផារ៉ោន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ស្ដេច​បាន​ធ្វើ​បាប​ប្រជា‌ជន​នេះ ហើយ​ព្រះ‌អង្គ​ក៏​មិន​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​សោះ»។

ចែក​រំលែក
អាន និក្ខមនំ 5

និក្ខមនំ 5:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​ដាក់​ទោស​លោក​ទាំង​ពីរ​ចុះ! លោក​ទាំង​ពីរ​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ លោក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​ឲ្យ​ពួក​គេ​សម្លាប់​យើង»។ លោក​ម៉ូសេ​បែរ​ទៅ​រក​ព្រះ‌អម្ចាស់ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទូលបង្គំ​ឲ្យ​មក? តាំង​ពី​ទូលបង្គំ​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ​មក ស្ដេច​នោះ​បាន​ធ្វើ​បាប​ប្រជា‌ជន​នេះ តែ​ព្រះអង្គ​មិន​បាន​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​សោះ»។

ចែក​រំលែក
អាន និក្ខមនំ 5

និក្ខមនំ 5:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជំរះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សំឡាប់​យើង​រាល់​គ្នា​ផង។ នោះ​ម៉ូសេ គាត់​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ដល់​ពួក​បណ្តាជន​នេះ​ដូច្នេះ តើ​ទ្រង់​បាន​ចាត់​ទូលបង្គំ​មក​ធ្វើ​អី ដ្បិត​តាំង​តែ​ពី​ទូលបង្គំ​ចូល​ទៅ​ទូល​ផារ៉ោន ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ផារ៉ោន​ចេះ​តែ​ធ្វើ​បាប​ដល់​បណ្តាជន​នេះ ហើយ​ទ្រង់​សោត ក៏​មិន​បាន​ប្រោស​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ផង​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 5