ចូរយកប្រេងនេះលាបលើអើរ៉ុន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យបានវិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈគ្រប់ជំនាន់តរៀងទៅ។ មិនត្រូវប្រើប្រេងនេះសម្រាប់លាបតែងខ្លួនឡើយ ហើយក៏មិនត្រូវយកគ្រឿងផ្សំនេះទៅធ្វើប្រេងដូចប្រេងនេះដែរ ដ្បិតប្រេងនេះជាប្រេងសក្ការៈ ដែលអ្នករាល់គ្នាត្រូវតែទុកឲ្យនៅជាសក្ការៈរហូត។ អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដូចជាស្លឹកពុំសែន ខ្លឹមចន្ទន៍ កប៌ូរ និងកំញានសុទ្ធ ទម្ងន់ស្មើៗគ្នា
អាន និក្ខមនំ 30
ស្ដាប់នូវ និក្ខមនំ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 30:30-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ