និក្ខមនំ 30:30-34

និក្ខមនំ 30:30-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​ចាក់​ប្រេង​លើ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ញែក​ពួក‌គេ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។ ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "នេះ​ជា​ប្រេង​សម្រាប់​ពិធី​លាប​តាំង​របស់​យើង គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នា​តទៅ។ មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​ណា​ឲ្យ​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​រាប់​ប្រេង​នេះ​ជា​បរិសុទ្ធ។ អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ (គ្រឿង​នីមួយៗ​ត្រូវ​ឲ្យ​ស្មើ​គ្នា)

ចែក​រំលែក
អាន និក្ខមនំ 30

និក្ខមនំ 30:30-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​យក​ប្រេង​នេះ​លាប​លើ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា នេះ​ជា​ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ មិន​ត្រូវ​ប្រើ​ប្រេង​នេះ​សម្រាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ជា​សក្ការៈ​រហូត។ អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដូច​ជា​ស្លឹក​ពុំ​សែន ខ្លឹមចន្ទន៍ កប៌ូរ និង​កំញាន​សុទ្ធ ទម្ងន់​ស្មើៗ​គ្នា

ចែក​រំលែក
អាន និក្ខមនំ 30

និក្ខមនំ 30:30-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ត្រូវ​ឲ្យ​ចាក់​ប្រេង​លើ​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ប្រេង​នេះ​ត្រូវ​ទុក​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ​ដល់​អញ នៅ​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ទៅ មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ​នឹង​ធ្វើ​ឲ្យ​ដូច​ដែរ ដ្បិត​ប្រេង​នេះ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​ជា​បរិសុទ្ធ​ដែរ អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ នឹង​កំញាន​សុទ្ធ​ស្មើ​គ្នា

ចែក​រំលែក
អាន និក្ខមនំ 30