ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។ ត្រូវផ្សំគ្រឿងទាំងនោះធ្វើជាប្រេងក្រអូប តាមវិធីចម្រាញ់ប្រេងរបស់អ្នកធ្វើទឹកអប់ ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ។ ត្រូវប្រើប្រេងនោះសម្រាប់លាបពន្លាជួបព្រះអម្ចាស់ និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា តុ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ជាមួយតុ ជើងចង្កៀង និងគ្រឿងបរិក្ខារដែលប្រើជាមួយចង្កៀងអាសនៈដុតគ្រឿងក្រអូប អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។ ពេលអ្នកលាបប្រេងញែកវត្ថុទាំងនោះជាសក្ការៈ វត្ថុទាំងនោះនឹងបានទៅជាវិសុទ្ធ*បំផុត ហើយអ្វីៗដែលមកប៉ះនឹងវត្ថុទាំងនោះក៏នឹងទៅជាវិសុទ្ធដែរ។
អាន និក្ខមនំ 30
ស្ដាប់នូវ និក្ខមនំ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 30:22-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ