និក្ខមនំ 30:22-29

និក្ខមនំ 30:22-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដែល​វិសេស គឺ​ជ័រ​ល្វីង‌ទេស​សុទ្ធ​ប្រាំ​រយ​សេកែល សម្បុរ​ល្វែង​ក្រអូប​ពាក់​កណ្ដាល គឺ​ពីរ​រយ‌ហាសិប​សេកែល ឫស​កន្ធាយ​ពីរ​រយ‌ហាសិប​សេកែល កំញាន​ប្រាំ​រយ​សេកែល តាម​រង្វាល់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ និង​ប្រេង​អូលីវ​ប្រាំបី​កំប៉ុង។ ត្រូវ​ផ្សំ​គ្រឿង​ទាំង​នេះ​ធ្វើ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ពិធី​លាប​តាំង ដែល​បាន​លាយ​ចូល​គ្នា តាម​វិធី​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​លាប​តាំង។ ត្រូវ​យក​ប្រេង​នេះ​ចាក់​លាប​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា តុ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​តុ ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​របស់​ចង្កៀង អាស‌នា​គ្រឿង​ក្រអូប អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាស‌នា ចាន​ក្លាំ និង​ជើង​ទ្រ។ ត្រូវ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​បំផុត ឯ​អ្វីៗ​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះ ក៏​នឹង​ទៅ​ជា​បរិសុទ្ធ​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 30

និក្ខមនំ 30:22-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង‌ទេស​ទម្ងន់​ដប់‌ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល កំញាន​ដប់‌ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។ ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចម្រាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។ ត្រូវ​ប្រើ​ប្រេង​នោះ​សម្រាប់​លាប​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា តុ និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ‌ប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ​ជា​មួយ​ចង្កៀង​អាសនៈ​ដុត​គ្រឿង​ក្រអូប អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ ព្រម​ទាំង​អាង​ទឹក និង​កំណល់។ ពេល​អ្នក​លាប​ប្រេង​ញែក​វត្ថុ​ទាំង​នោះ​ជា​សក្ការៈ វត្ថុ​ទាំង​នោះ​នឹង​បាន​ទៅ​ជា​វិសុទ្ធ*​បំផុត ហើយ​អ្វីៗ​ដែល​មក​ប៉ះ​នឹង​វត្ថុ​ទាំង​នោះ​ក៏​នឹង​ទៅ​ជា​វិសុទ្ធ​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 30

និក្ខមនំ 30:22-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​ឲ្យ​យក​គ្រឿង​ក្រអូប​យ៉ាង​វិសេស គឺ​ជា​ជ័រ​ល្វីង‌ទេស​សុទ្ធ​៥០០​ដំឡឹង សម្បុរ​ល្វែង​ក្រអូប​ពាក់​កណ្តាល គឺ​២៥០​ដំឡឹង ឫស​កន្ធាយ​២៥០​ដំឡឹង នឹង​កំញាន​៥០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ហើយ​នឹង​ប្រេង​អូលីវ​៨​កំប៉ុង ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សំរាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ ត្រូវ​យក​ប្រេង​នេះ ចាក់​លាប​ត្រសាល​ជំនុំ ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ហើយ​នឹង​គ្រឿង​ប្រដាប់​នៃ​តុ​ទាំង​ប៉ុន្មាន ជើង​ចង្កៀង នឹង​គ្រឿង​ប្រដាប់​នៃ​ចង្កៀង​ទាំង​អំបាល‌ម៉ាន អាសនា​គ្រឿង​ក្រអូប អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​នៃ​អាសនា​នោះ​ទាំង​ប៉ុន្មាន ហើយ​ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ​ផង ត្រូវ​ឲ្យ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ជា​ទី​បំផុត ឯ​របស់​អ្វី​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះៗ​នឹង​បាន​បរិសុទ្ធ​ដែរ

ចែក​រំលែក
អាន និក្ខមនំ 30