ត្រូវធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ ត្រូវធ្វើប្រទាសលង្ហិនមួយ ដែលមានកងលង្ហិននៅតាមមុមទាំងបួន។ ត្រូវដាក់ប្រទាសនេះនៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ ត្រូវយកឈើនាងនួនស្រោបលង្ហិន ធ្វើជាឈើស្នែងអាសនៈ។ ត្រូវស៊កឈើស្នែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈសម្រាប់សែង។ អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ ត្រូវធ្វើទីលានសម្រាប់ព្រះពន្លា ដោយមានរនាំងធ្វើពីអំបោះធ្មៃបាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ។ រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ នៅប៉ែកខាងជើង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ ទទឹងរបស់ទីលានដែលនៅប៉ែកខាងលិច រនាំងត្រូវមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់។ ទទឹងរបស់ទីលាន ដែលនៅប៉ែកខាងកើត ត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។ នៅច្រកចូល រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ រនាំងម្ខាងទៀត ត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។ បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងតម្ពក់ ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ រនាំងរបស់ទីលានត្រូវមានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ កម្ពស់ប្រាំហត្ថ ធ្វើពីក្រណាត់អំបោះធ្មៃ ហើយជើងទ្រធ្វើពីលង្ហិន។ គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
អាន និក្ខមនំ 27
ស្ដាប់នូវ និក្ខមនំ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 27:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ