ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្ម យើងបានចារឹកក្រឹត្យវិន័យ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។ លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស្វេ ជាសហការីរបស់លោក។ លោកផ្ដាំព្រឹទ្ធាចារ្យថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ លោកអើរ៉ុន និងលោកហ៊ើរ នៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបលោកទាំងពីរចុះ»។ លោកម៉ូសេឡើងទៅលើភ្នំ ពេលនោះ មានពពក*មកគ្របបាំងលើភ្នំ។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពពក។ ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ លោកម៉ូសេចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ លោកស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
អាន និក្ខមនំ 24
ស្ដាប់នូវ និក្ខមនំ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 24:12-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ