និក្ខមនំ 21:20-24

និក្ខមនំ 21:20-24 គខប

ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បម្រើ​នោះ​ជា​សម្បត្តិ​របស់​គាត់។ ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុល‌ជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាម‌ទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​ឲ្យ។ ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់‌ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង