និក្ខមនំ 21:20-24

និក្ខមនំ 21:20-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​អ្នក​ណា​វាយ​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី​របស់​ខ្លួន​ដោយ​ដំបង ហើយ​បាវ​បម្រើ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​របស់​ខ្លួន ចៅ‌ហ្វាយ​នោះ​ត្រូវ​តែ​ទទួល​ទោស។ ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​រស់​នៅ​បាន​ពីរ​ថ្ងៃ ឬ​បី​ថ្ងៃ អ្នក​នោះ​មិន​ត្រូវ​ទទួល​ទោស​ទេ ដ្បិត​បាវ​បម្រើ​នោះ​ជា​ទ្រព្យ​របស់​គាត់។ ពេល​មនុស្ស​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​ទទួល​ទោស តាម​បន្ទុក​ដែល​ប្តី​របស់​នាង​នឹង​ដាក់​បន្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​តាម​ដែល​ចៅ‌ក្រម​កំណត់​ឲ្យ។ ប៉ុន្តែ ប្រសិន‌បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង

ចែក​រំលែក
អាន និក្ខមនំ 21

និក្ខមនំ 21:20-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បម្រើ​នោះ​ជា​សម្បត្តិ​របស់​គាត់។ ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុល‌ជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាម‌ទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​ឲ្យ។ ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់‌ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង

ចែក​រំលែក
អាន និក្ខមនំ 21

និក្ខមនំ 21:20-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅហ្វាយ​ជា​មិន​ខាន ប៉ុន្តែ​បើ​បាវ​នោះ​រស់​នៅ​បាន​២ ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។ បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សំរេច​ឲ្យ ប៉ុន្តែ​បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​វិញ ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង

ចែក​រំលែក
អាន និក្ខមនំ 21